ខ្មែរមីដៀ 

ចក្ខុវិស័យ
ក្លាយជាគេហទំព័រដែលនិយមសម្រាប់អ្នកប្រើប្រាស់ក្នុងការទទួលយកការសិក្សា និងកម្សាន្តបែបឌីជីថល។ ក្លាយសហគមន៍មួយដែលអ្នកប្រើប្រាស់រួមគ្នាប្រមូល និងថែរក្សាឯកសារទាំងនោះ សម្រាប់ជាប្រយោជន៍សាធារណ។
បេសកកម្ម
             ជាគេហទំព័រដែលបង្កើតឡើងដើម្បីប្រមូល និងចងក្រងនូវឯកសារតាមបែបឌីជីថលដែលមានលើបណ្ដាញអ៊ីនធ័រណិត តាមរយៈគេហទំព័រផ្សេងៗ និងការផ្ដល់ជាវិភាគទាន ឬចូលរួមបរិច្ចាកពីអ្នកប្រើប្រាស់វិញ។ ខាងក្រោមជារបៀបខ្លះ ការគួួរយល់ដឹង៖
  • ឯកសារបែបឌីជីថលរួមមាន៖ វីដេអូសំឡេង និងអត្ថបទសំណេរ ជាដើម -ល-។
  • ដំណើរការបញ្ចូលឯកសារ៖ ទីទាញយក ឬចម្លងពីគេហទំព័រផ្សេងៗ
  • ២ embed(ចម្លងកូដ)មកដាក់និងផ្ទុកឡើងចូលគេហទំព័រនេះ
  • ទទួលពីអ្នកប្រើប្រាស់ តាមរយៈ អ៊ីមែល ឬផ្ទុកឡើងតាមគេហទំព័រនេះ
  • មានទីដែលសហគមន៍អាចជជែកពិភាក្សា ពីប្រធានបទទាក់ទងនឹងឯកសារ (កម្សាន្ត និងសិក្សា)
  • អ្នកប្រើប្រាស់អាចចុះឈ្មោះជាមុន ដើម្បីមានសិទ្ធចូលរួមសហគមន៍នេះ
  • សូមរក្សាសិទ្ធកែប្រែ និងលុបឯកសារ ឬគណនីអ្នកប្រើប្រាស់ដែលមិនធ្វើសមនឹងលក្ខខណ្ឌប្រើប្រាស់ ដោយមិនជម្រាបមុនទេ 

ពេជ សុភ័ក្រ

អ្នកផ្ដួចផ្ដើម
ជំនាញទីនេះ៖ រចនាក្រាហ្វិក
គេហទំព័រវ៉ិបសៃ បកប្រែអង់គ្លេសខ្មែរ ជំនាញផ្សេងៗ៖ បង្ហាត់អង់គ្លេស និងសម្ដែង

ជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់

  ជាដំបូងខ្ញុំសូមឆ្លៀតឱកាសនេះ សម្ដែងសេចក្ដីកោតស្ញប់ស្ញែងនៅទឹកដីមាតុភូមិដែលផ្ដល់កំណើតដល់ខ្ញុំុ។ 
       ខ្ញុំចង់ឱ្យមានការប្រមូលចងក្រង និងថែរក្សានូវសម្បត្តិវប្បធម៌ខ្មែរដ៏រុងរឿង ដើម្បីទុកជាស្នាដៃ និងជំនួយដល់ការស្រាវជ្រាវ ក្មេងជំនាន់ក្រោយ ក៏ដូចជាចង់បង្ហាញពីសម្បត្តិវប្បធម៌ដ៏ផូរផង់នេះទៅកាន់លោកទាំងមូលផង
គំរោងបន្ទាប់

១.

បន្ថែមឯកសារសម្រាប់អំនាន

២.

បន្ថែមឯកសារសម្រាប់អំនាន

៣.

បន្ថែមទំនុកច្រៀង ឬប៉ារ៉ូល ចូលតាមចំរៀងនីមួយៗ

៤.

បន្ថែមរូបភាព និងសេចក្ដីពណ៍នា

៥.

បន្ទាន់សម័យ ឬUpdate កម្មវិធី និងបង្កើតappសម្រាប់ទូរស័ព្ទប្រើios 

៦.

ជំរុញឱ្យមានការចូលរួមបន្ថែម និងជួយសម្រួលគ្រប់ផ្នែកដែលខ្វះខាត

៧.

ត្រូវការជំនួយធនធានទាំងថវិការ និង ធនធានមនុស្ស

សេចក្ដីថ្លែងអំណរគុណ
ដោយសេចក្ដីដឹងគុណូបការ
យើងសូមថ្លែងអំណរដល់៖
  • មាតុភូមិកម្ពុជាដែលផ្ដល់កំណើត
  • គ្រួសារនូវឩបករគុណ និងមិត្តភក្ដិនូវភាតរភាព
  • គ្រប់ម្ចាស់ស្នាដៃទាំងអស់ជាពន្លឹក រួមមានផលិតកម្ម កវីនិពន្ធ អ្នកចំរៀង អ្នកបញ្ចូលសំឡេង អ្នកប្រមូលទុករូបថត អ្នកស្រាវជ្រាវផ្សព្ធផ្សាយ សមាជិកអ្នកប្រើប្រាស់ទាំងអស់ អ្នកប្រឹក្សាផ្ដល់មតិ ឯកសារ និងកំលាំងចិត្ត
  • ម្ចាស់ឆែលណលលើYouTubeគ្រប់គ្នាដែលបាន uploadនូវឯកសារវីដេអូ និងសំឡេង
  • អ្នករចនាពុម្ពអក្សរ និងអ្នកខ្នះខ្នែងសម្រួលអោយមានភាសាខ្មែរដំណើរការលើបណ្ដាញអ៊ីនធ័រណិត
  • គ្រប់ក្រសួង និងអាជ្ញាធរសមត្ថកិច្ច
  • រួមទាំងអ្នកមានឧបការគុណជាច្រើនទៀតដែលយើងខ្ញុំមិនអាចរៀបរាប់ឈ្មោះអស់
    សូមលោកអ្នកប្រទះតែសេចក្ដីសុខចម្រើន សុខភាពល្អ និងនិរន្តរាយ
លក្ខខណ្ឌប្រើប្រាស់
   មុននឹងចុះឈ្មោះបង្កើតគណនីសូមអាន៖
  • ដ្បិតទីនេះអ្នកអាចទទួលបានសិទ្ធប្រើប្រាស់សេវាដែលមាន តែខាងក្រោមនេះជាលក្ខខណ្ឌមួយចំនួនដែលអ្នកប្រើប្រាស់គួរដឹង៖
  • ការចុះឈ្មោះ គឺឥតគិតថ្លៃ 
  • ការប្រើប្រាស់ពាក្យពេចន៍ ឬរូបភាព ឬឯកសារ មិនសមរម្យ គ្មានសុជីវធម៌ 
  • ការបោកប្រាស់ ឬបញ្ឆោតតាមវិធីណាមួយ 
  • ការប ណ្ដុះ ឬបង្កើតភាពរញ៉េេញ៉ៃ
  • គ្រប់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ សិទ្ធ ឬកិត្តយសជនអ្នកម្នាក់
  • គ្រប់សកម្មភាពដែលមិនបង្ហាញភាពជាសមាជិកសហគមន៍
  • រាល់អ្នកដែលមិនស្របតាមលក្ខខណ្ឌដែលរៀបរាប់នៅទីនេះ សូមកុំបង្កើតគណនី
  • យើងខ្ញុំរក្សាសិទ្ធក្នុងការ ដកសិទ្ធ ឬលុបគណនីដែលបានចុះឈ្មោះចេញ ដោយមិនជម្រាបជាមុនឡើយ ដោយយោងតាមលក្ខខណ្ឌទាំងនេះ
  • យើងរក្សាសិទ្ធកែប្រែ លក្ខខណ្ឌទាំងឡាយដែលបានចែង ក្នុងពេលណាមួយដោយមិនជម្រាបមុនទេ